Delightech logoDelightech logoDelightech logo
  • សេវាកម្ម
  • ឱកាសការងារ
  • ទំនាក់ទំនង
Delightech Logo

Delightech គឺជាអ្នកផ្តល់បច្ចេកវិទ្យាដែលផ្តល់នូវវេទិកាផ្តល់ប្រាក់កម្ចីឌីជីថលដែលគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណក្នុងការផ្តល់សេវាប្រាក់កម្ចីតាមរយៈបណ្តាញអេឡិចត្រូនិចដែលមានសុវត្ថិភាព ។ វេទិកានេះអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យសុំនិងចូលប្រើសេវាកម្មទាក់ទងនឹងប្រាក់កម្ចីគ្រប់ពេលវេលាគ្រប់ទីកន្លែងនៅលើឧបករណ៍ដែលបានគាំទ្រដោយស្ថិតក្រោមគោលនយោបាយផ្ទៃក្នុងការវាយតម្លៃឥណទាននិងការអនុលោមតាមបទប្បញ្ញត្តិកម្ពុជា ។

ក្រុមហ៊ុន

អំពីយើងសេវាកម្មអត្ថបទថ្មីៗអ្នកវិនិយោគឱកាសការងារ

ឌីឡៃថ៍ថេក

ទីតាំងទាក់ទងការគាំទ្រ

គាំទ្រយើង

Contact

+៨៥៥ (០) ៨៩ ២៦៩ ៧៦៩info@delightech.asia#០៨៤១ អគារ The Kampus Unit ២B ជាន់ទី២ ផ្លូវព្រះមុនីវង្ស(៩៣) ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

© 2026 Delightech Co., Ltd. រក្សាសិទ្ធិគ្រប់យ៉ាង។

គោលការណ៍ឯកជនភាពលក្ខខ័ណ្ឌនៃការប្រើប្រាស់
ផ្តល់សេវាឲ្យអតិថិជនទូទាំងប្រទេសកម្ពុជា!
About Us Background

ទស្សនវិស័យរបស់យើង

បំលែងដំណោះស្រាយហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា ផ្ដល់អោយបុគ្គលនិងអាជីវកម្មទាំងអស់ មានសេរីភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ។

បេសកកម្ម

បេសកកម្ម របស់យើង

ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដ៏ច្នៃប្រឌិត ក្នុងការបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ដែលអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុនានា ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច និងបង្កើនសុខុមាលភាពហិរញ្ញវត្ថុសម្រាប់អ្នកមានគណនីធនាគារ និងអ្នកមិនទាន់មានគណនីធនាគារ។

Delightech Mission

ចក្ខុវិស័យរបស់យើង

បំលែងដំណោះស្រាយហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា និងផ្ដល់ឱ្យបុគ្គលនិងអាជីវកម្មទាំងអស់ មានសេរីភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ។

យុទ្ធសាស្ត្ររបស់យើង

  • បង្កើតដំណោះស្រាយថ្មីៗដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង

  • កសាងទំនុកចិត្តតាមរយៈតម្លាភាព និងសុវត្ថិភាព

គុណតម្លៃស្នូល

គុណតម្លៃស្នូល របស់យើង

គុណតម្លៃស្នូលរបស់យើងគឺការឆ្ពោះទៅមុខ ក្នុងការបង្កើតផលវិជ្ជមានយូរអង្វែង និងកំណត់អនាគតនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។

STRIDE

ភាពជាអ្នកគ្រប់គ្រង

យើងទទួលខុសត្រូវលើធនធាន ការសម្រេចចិត្ត និងសកម្មភាពរបស់យើង ដោយធានាកំណើនប្រកបដោយចីរភាព និងក្នុងសហគមន៍របស់យើង។

តម្លាភាព

យើងផ្តល់នូវលក្ខខណ្ឌច្បាស់លាស់ គោលនយោបាយយុត្តិធម៌ និងការទំនាក់ទំនងដោយស្មោះត្រង់ដើម្បីឱ្យអ្នកប្រើប្រាស់របស់យើងដឹងច្បាស់នូវអ្វីដែលពួកគេទទួលបាន។

ការគោរព

យើងប្រព្រឹត្តចំពោះអតិថិជនគ្រប់រូបដោយសេចក្តីថ្លៃថ្នូរ និងយុត្តិធម៌ ក្នុងដំណើរការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ពួកគេដោយការយកចិត្តទុកដាក់ និងទំនុកចិត្តខ្ពស់។

នវានុវត្តន៍

យើងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យការផ្តល់កម្ចីកាន់តែឆ្លាតវៃ លឿន និងងាយស្រួលជាងមុន ដោយរក្សាសេវាកម្មហិរញ្ញវត្ថុស្ថិននៅក្នុងដៃរបស់មនុស្សគ្រប់រូប។

ភាពចម្រុះ

យើងផ្ដល់សេវាកម្មដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ដោយមិនមានការបែងបែក និងដើម្បីផ្តល់នូវសមភាពដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ឧត្តមភាព

យើងខិតខំដើម្បីឧត្តមភាពក្នុងគ្រប់អ្វីដែលយើងធ្វើ ដោយរក្សាបទដ្ឋានខ្ពស់បំផុតនៃគុណភាព និងវិជ្ជាជីវៈ។

Leadership Message

លោក ឡាយ វីឡា ស្ថាបនិក ក្រុមហ៊ុន ឌីឡៃថ៍ថេក

Founder & CEO

នៅ ឌីឡៃថ៍ថេក បេសកកម្មរបស់យើងគឺបង្កើតដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ មានសុវត្ថិភាពខ្ពស់ និងប្រសិទ្ធភាព សម្រាប់មនុស្សគ្រប់គ្នា។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៨ យើងបានដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដល់បុគ្គល និងអាជីវកម្ម ជាច្រើនអោយទទួលបានស្ថិរភាព និងសេរីភាពផ្នែកហិរញ្ញវត្ថុ។

យើងជឿជាក់ថា ការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ មិនមែនត្រឹមតែប្រព័ន្ធ ឬឧបករណ៍ទេ ប៉ុន្តែគឺជាការបង្កើតឱកាស បង្កើតទំនុកចិត្ត និងកែលម្អជីវិតប្រចាំថ្ងៃរបស់មនុស្ស។ ក្រុមរបស់យើង ដែលពោរពេញដោយទំនុកចិត្ត និងទំនួលខុសត្រូវ មានបំណងនាំយកការអភិវឌ្ឍន៍ឥណទានប្រពៃណីទៅជាឌីជីថល បន្សល់កន្លែងចន្លោះសម្រាប់អ្នកដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់ និងជួយឲ្យមនុស្សទាំងអស់អាចប្រើប្រាស់សេវា ហិរញ្ញវត្ថុបានយ៉ាងងាយស្រួល។

យើងមានមោទនភាពចំពោះការរីកចម្រើនដែលយើងបានសម្រេច ហើយក៏រំភើបចំពោះអនាគតដែលកំពុងសាងសង់ដោយមានការចូលរួមផ្នែកហិរញ្ញវត្ថុ និងការរីកចម្រើនសេដ្ឋកិច្ចដំណើរការជាមួយគ្នា...

"ការជោគជ័យដ៏អស្ចារ្យនេះ មានប្រភពពីភាពដឹកនាំឆ្ពោះទៅមុខរបស់យើង។ យើងមិនត្រឹមតែស្ថាបនាឯកសារបែបឌីជីថលទេ យើងកំពុងស្ថាបនាអនាគតនៃវិធីដែលមនុស្សភ្ជាប់ជាមួយបច្ចេកវិទ្យា។ សូមអរគុណសម្រាប់ការរួមចំណែកក្នុងដំណើរនេះ។ ពួកយើងនឹងបន្តសុបិន្តឱ្យធំជាងមុន បង្កើតឱ្យឆ្លាតជាងមុន និងរីកចម្រើនឱ្យរឹងមាំជាងមុន។"

លោក ឡាយ វីឡា ស្ថាបនិក ក្រុមហ៊ុន ឌីឡៃថ៍ថេក - Founder & CEO
FOUNDER & CEO
LEADERSHIP
INNOVATION
10+

Years Experience

50K+

Users Served

100%

Commitment

ប្រវត្តិ របស់យើង

ដំណើរ របស់យើង

ស្វែងយល់អំពីដំណើរការ និងសមិទ្ធផលដែលបានបង្កើត ក្រុមហ៊ុន ឌីឡៃថ៍ថេក ឱ្យក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខនៅកម្ពុជា។

២០២៣

បំណិន

ប្រព័ន្ធអប់រំអេឡិចត្រូនិច

បំណិន គឺជាវេទិកាផ្នែកអប់រំ ដែលផ្តោតលើការបង្កើនចំណេះដឹងអំពីហិរញ្ញវត្ថុ និងជីវិតប្រចាំថ្ងៃ។ យើងមានគោលបំណងជួយឲ្យមនុស្សយល់ដឹងអំពីការគ្រប់គ្រងលុយ ការធ្វើផែនការហិរញ្ញវត្ថុ ការសន្សំ ការវិនិយោគ និងវិធីរស់នៅយ៉ាងមានគុណភាព។

បំណិន

២០២១

លុយលឿន

កម្មវិធីទូរស័ព្ទចល័ត

លុយលឿន (Mobile App) គឺជាវេទិកាហិរញ្ញវត្ថុឌីជីថល ដែលប្រើបច្ចេកវិទ្យាដ៏ទំនើប និងមានសុវត្ថិភាព ដែលបានអភិវឌ្ឍប្រព័ន្ធវាយតម្លៃឥណទានដោយប្រើ AI និង បច្ចេកវិទ្យាទំនើប។ ប្រព័ន្ធនេះជួយផ្តល់ឱ្យអតិថិជនដែលមិនទាន់មានឱកាសទទួលបានសេវាហិរញ្ញវត្ថុ ឲ្យអាចប្រើប្រាស់សេវាហិរញ្ញវត្ថុបានយ៉ាងងាយស្រួល រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយគ្មានលក្ខខណ្ឌស្មុគស្មាញ។

លុយលឿន

២០១៨

ឌីឡៃថ៍ថេក

ឌីឡៃថ៍ថេក ចាប់ផ្តើមវេទិកាហិរញ្ញវត្ថុដោយប្រើបច្ចេកវិទ្យាទំនើប

ក្នុងឆ្នាំ២០១៨ ឌីឡៃថ៍ថេកបានណែនាំវេទិកាហិរញ្ញវត្ថុជំនាន់ថ្មី ដើម្បីផ្តល់សេវាហិរញ្ញវត្ថុឆ្លាតវៃ លឿន និងមានសុវត្ថិភាពសម្រាប់ជនជាតិខ្មែរ។

ឌីឡៃថ៍ថេក