Delightech logoDelightech logoDelightech logo
  • សេវាកម្ម
  • ឱកាសការងារ
  • ទំនាក់ទំនង
Delightech Logo

Delightech គឺជាអ្នកផ្តល់បច្ចេកវិទ្យាដែលផ្តល់នូវវេទិកាផ្តល់ប្រាក់កម្ចីឌីជីថលដែលគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណក្នុងការផ្តល់សេវាប្រាក់កម្ចីតាមរយៈបណ្តាញអេឡិចត្រូនិចដែលមានសុវត្ថិភាព ។ វេទិកានេះអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យសុំនិងចូលប្រើសេវាកម្មទាក់ទងនឹងប្រាក់កម្ចីគ្រប់ពេលវេលាគ្រប់ទីកន្លែងនៅលើឧបករណ៍ដែលបានគាំទ្រដោយស្ថិតក្រោមគោលនយោបាយផ្ទៃក្នុងការវាយតម្លៃឥណទាននិងការអនុលោមតាមបទប្បញ្ញត្តិកម្ពុជា ។

ក្រុមហ៊ុន

អំពីយើងសេវាកម្មអត្ថបទថ្មីៗអ្នកវិនិយោគឱកាសការងារ

ឌីឡៃថ៍ថេក

ទីតាំងទាក់ទងការគាំទ្រ

គាំទ្រយើង

Contact

+៨៥៥ (០) ៦៩ ២៦៩ ៧៦៩info@delightech.asia#០៨៤១ អគារ The Kampus Unit ២B ជាន់ទី២ ផ្លូវព្រះមុនីវង្ស(៩៣) ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

© 2026 Delightech Co., Ltd. រក្សាសិទ្ធិគ្រប់យ៉ាង។

គោលការណ៍ឯកជនភាពលក្ខខ័ណ្ឌនៃការប្រើប្រាស់
ផ្តល់សេវាឲ្យអតិថិជនទូទាំងប្រទេសកម្ពុជា!

ផ្នែកវិស្វករសុសវែរ (Software Engineer)

Head Office - Phnom Penh (Kampus Building)
Posted April 04, 2026
18 days left
full-time
Share:

អំពីយើង

បង្កើតឡើងក្នុងឆ្នាំ ២០១៨ ចុះបញ្ជីក្នុងឆ្នាំ ២០២១។ យើងគឺជាក្រុមសហគ្រិន ខ្មែរដែលមានចក្ខុវិស័យ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារ។

យើងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងសុវត្ថិភាពខ្ពស់ ដើម្បីបង្កើតប្រព័ន្ធវាយតម្លៃឥណទាន ដោយប្រើប្រាស់បច្ចេកវិទ្យា AI និង Blockchain។ ប្រព័ន្ធនេះផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់ ដោយគ្មានតម្រូវការស្មុគស្មាញ។

គោលដៅរបស់យើងគឺ ផ្តល់លទ្ធភាពដល់បុគ្គលម្នាក់ៗក្នុងការកសាង និងរក្សាបាននូវប្រវត្តិឥណទានរបស់ពួកគេ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុល្អប្រសើរជាងមុន ព្រមទាំងផ្តល់នូវវេទិកាឌីជីថលដែលជួយសម្រួលដល់ការប្រើប្រាស់សេវាធនាគារក្នុងការគាំទ្រតម្រូវការប្រចាំថ្ងៃរបស់អតិថិជនបានយ៉ាងរលូន។

Job Description

We are seeking a skilled Software Engineer to design, develop, and maintain high-quality software applications. You will work closely with the development team to deliver scalable, efficient, and reliable solutions that meet business needs.

Requirements

  • ●មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ, ព័ត៌មានវិទ្យា ឬប្រហាក់ប្រហែល
  • ●មានជំនាញក្នុងការប្រើប្រាស់ Modeling Tools សម្រាប់ធ្វើម៉ូដែលរំហូរការងារ, រចនាសម្ព័ន្ធទិន្នន័យជាដើម
  • ●មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំក្នុងការបង្កើតសុសវែរបានជោគជ័យជាពិសេសសុសវែរធំៗ កាន់តែប្រសើរ
  • ●មានចំណេះដឹងទូលំទូលាយលើការប្រើប្រាស់វិធីសាស្ត្រ ឬឧបករណ៍សម្រាប់បង្កើត សុសវែរដូចជា Object-Oriented Design, Data Structure, Algorithm, Design Patterns
  • ●មានបទពិសោធន៍លើការប្រើប្រាស់ Web Development Framework (Spring Boot, Django ឬ Node.JS)
  • ●មានចំណេះដឹងបន្ថែមលើការប្រើប្រាស់ RESTful API និង Database (SQL, NoSQL)
  • ●ចេះប្រើប្រាស់បច្ចេកវិទ្យា Container (Docker, Kubernetes) កាន់តែប្រសើរ
  • ●មានជំនាញច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាបច្ចេកទេស និង ចាប់យកបានលឿនទៅលើការប្រើប្រាស់ប ច្ចេកវិទ្យាថ្មីៗមានជំនាញក្នុងការសរសេរឯកសារ និងមានទំនាក់ទំនងការងារល្អ
  • ●អាចបំពេញការងារដោយឯករាជ្យនិងជាក្រុមបានល្អ
  • ●មានអត្តចរិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍, ព្យាយាម, ស្មារតីការងារជាក្រុម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

Responsibilities

  • ●សម្របសម្រួលប្រមូលនិងវិភាគលើតម្រូវការរបស់អ្នកប្រើប្រាស់និងស្នើដំណោះស្រាយ
  • ●កំណត់នូវតម្រូវការទិន្នន័យ និងតម្រូវការមុខងាររបស់សុសវែរ
  • ●កំណត់នូវវិធីសាស្ត្រសម្រាប់ការរៀបចំ និងអភិវឌ្ឍសុសវែរ
  • ●រៀបចំគូសប្លង់, ម៉ូដែល និងទម្រង់នៃសុសវែរ
  • ●ចូលរួមក្នុងការពិនិត្យលើកូដកម្មវិធី ដើម្បីធានាគុណភាព និងឧត្តមមានុវត្តនៃការសរសេរកូដ
  • ●ចូលរួមក្នុងការរៀបចំនិម្មាបនកម្ម និងរចនាសម្ព័ន្ធទិន្នន័យ និងការរៀបចំ API
  • ●រៀបចំឯកសារបច្ចេកទេសនានាពាក់ព័ន្ធ ក្នុងវដ្តនៃការអភិវឌ្ឍសុសវែរចាប់ពីចំណុចកំណត់តម្រូវការរបស់អ្នក ប្រើប្រាស់ ការធ្វើតេស្ត រហូតដល់ដាក់ដំណើរការតាមដាន និងត្រួតពិនិត្យជាប្រចាំលើដំណើរការសុសវែរ
  • ●ចូលរួមកំណត់និងរៀបចំស្តង់ដារនៃការសរសេរកូដសម្រាប់ក្រុមការងារអភិវឌ្ឍសុសវែរ
  • ●ផ្តួចផ្តើម ជំរុញនិងស្រាវជ្រាវពីនិន្នាការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងណើរការនៃការអភិវឌ្ឍសុសវែរ
  • ●បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

How to Apply

Contact:+855 87 492 999

Apply via:delightechkh@gmail.com

Apply Here:Form Application

Application deadline: 18 days left