Terms & Conditions
Version 3 · Last updated May 6, 2026
គោលការណ៍ឯកជនភាព
បច្ចុប្បន្នភាព៖ ថ្ងៃទី 1 ខែមិថុនា ឆ្នាំ2026
សេចក្តីផ្តើម
កម្មវិធីទូរសព្ទដៃ LuyLeun គឺជាវេទិកាសាច់ប្រាក់រហ័ស ដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ដោយក្រុមហ៊ុន ឌីឡៃថ៍ថេក ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវ ២០៦D មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ យើងយល់ឃើញថា ឯកជនភាពរបស់លោកអ្នកប្រើប្រាស់មានសារៈសំខាន់យ៉ាង ខ្លាំងចំពោះយើង។ ដូច្នេះ លោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់ដឹងអំពីគោលការណ៍សិទ្ធិឯកជនរបស់ LuyLeun មុនពេលលោកអ្នកសម្រេចចិត្តបង្ហាញទិន្នន័យផ្ទាល់ខ្លួនទៅកាន់កម្មវិធីទូរសព្ទដៃរបស់យើង។ ការចូលប្រើប្រាស់របស់លាកអ្នក និងការបន្តរធ្វើប្រតិបត្តិការជាមួយកម្មវិធីទូរស័ព្ទដៃ លុយលឿន ត្រូវបានចាត់ទុកជាការ យល់ព្រមស្របតាមគោលការណ៍នៃសិទ្ធិឯកជននេះ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់យើងគ្រប់ពេលវេលា ដោយហេតុផលណាមួយ។ យើងអាចធ្វើវិសោធនកម្មគោលការណ៍ឯកជនភាពនេះ ដោយបញ្ចូលការកែសម្រួលនៅលើកម្មវិធីទូរសព្ទដៃ LuyLeun ឬគេហទំព័ររបស់យើង។
លោកអ្នកត្រូវបានណែនាំឱ្យពិនិត្យឡើងវិញនូវគោលការណ៍ឯកជនភាពនេះជាប្រចាំ ដើម្បីទទួលបានព័ត៌មានចុងក្រោយ បំផុត។ ការផ្លាស់ប្តូរគោលការណ៍ឯកជនភាពនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃប្រកាសជាផ្លូវការតទៅ។
ប្រសិនបើយើងធ្វើការផ្លាស់ប្តូរសំខាន់ៗចំពោះគោលការណ៍ឯកជនភាពនេះ និងវិធីដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ ខ្លួនរបស់លោកអ្នក យើងនឹងប្រកាសការផ្លាស់ប្តូរទាំងនេះនៅក្នុងផ្នែក “បច្ចុប្បន្នភាព” ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរសំខាន់ៗទាំងនោះ។
ការព្រមព្រៀងរបស់អ្នកប្រើប្រាស់ និងវិសាលភាព
អ្នកប្រើប្រាស់យល់ព្រមតាមគោលការណ៍ឯកជនភាពនេះ ដែលរួមបញ្ចូលទាំងការយល់ព្រមចំពោះការប្រមូល ការដំណើរការ ការផ្ទេរ និងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដូចដែលបានកំណត់នៅក្នុងគោលការណ៍នេះ នៅពេលលោកអ្នក ចុះឈ្មោះ ប្រើប្រាស់ ឬទទួលសេវាកម្មតាមរយៈកម្មវិធីទូរសព្ទដៃ LuyLeun (LUYLEUN Mobile Application) លើកលែងតែករណីដែលមានការកំណត់ផ្សេងពីនេះនៅក្នុងគោលការណ៍ឯកជនភាព។ គោលការណ៍ឯកជនភាពនេះ អនុវត្ត ចំពោះព័ត៌មានទាំងអស់ដែលយើងដំណើរការ ទាក់ទងនឹងទំនាក់ទំនងរបស់លោកអ្នកជាមួយយើង ក្នុងនាមជាអតិថិជន។
ការប្រមូលព័ត៌មាន
ព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានទំនាក់ទំនង រួមមានឈ្មោះពេញ លេខទូរសព្ទ អ៊ីមែល និងព័ត៌មានស្រដៀងគ្នាផ្សេងៗទៀត ដូចជា ថ្ងៃខែឆ្នាំកំណើត ស្ថានភាពគ្រួសារ និងព័ត៌មានលម្អិតអំពីអត្តសញ្ញាណប័ណ្ណ។ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន មិនរាប់បញ្ចូលព័ត៌មានអនាមិកឬព័ត៌មានដែលត្រូវបានប្រមូលផ្តុំក្នុងលក្ខណៈដែលមិនអាចឱ្យយើងកំណត់អត្តសញ្ញាណ បុគ្គលជាក់លាក់បានឡើយ។
យើងក៏អាចតម្រូវឱ្យមានរូបថតផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំ ឬនៅពេលលោកអ្នក កំពុងប្រើប្រាស់សេវាកម្ម ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់ដែលលោកអ្នកបានផ្តល់ជូនក្រុមហ៊ុន។
ព័ត៌មានហិរញ្ញវត្ថុ
ព័ត៌មានលម្អិតអំពីគណនីធនាគារ និង កាតឥណទាន ព័ត៌មានប្រាក់ចំណូល តារាងប្រាក់បៀវត្ស របាយការណ៍ធនាគារ កិច្ចសន្យាការងារ និងឯកសារពាក់ព័ន្ធនឹងប្រាក់ចំណូលផ្សេងៗទៀត។
ព័ត៌មានកម្មវិធីទូរស័ព្ទ
(១) ព័ត៌មានទីតាំងភូមិសាស្ត្រ៖ យើងអាចស្នើសុំសិទ្ធិចូលប្រើ ការអនុញ្ញាត និងការតាមដានព័ត៌មានទីតាំងពីឧបករណ៍ ចល័តរបស់លោកអ្នក ដោយបន្តបន្ទាប់ ឬក្នុងអំឡុងពេលដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីទូរសព្ទរបស់យើង ដើម្បីឱ្យយើងអាចផ្តល់សេវាកម្មដែលផ្អែកលើទីតាំងបាន។
(២) ការចូលប្រើឧបករណ៍ចល័ត៖ យើងអាចស្នើសុំសិទ្ធិចូលប្រើ ឬការអនុញ្ញាតចំពោះមុខងារមួយចំនួននៃឧបករណ៍ចល័ត (Mobile Device) របស់លោកអ្នក រួមមាន កាមេរ៉ា ទំនាក់ទំនង (Contacts) មីក្រូហ្វូន (Microphone) ឧបករណ៍ចាប់សញ្ញា សារ (SMS) គណនីបណ្ដាញសង្គម ការផ្ទុកទិន្នន័យ និងមុខងារផ្សេងៗទៀត។
(៣) ទិន្នន័យឧបករណ៍ចល័ត៖ យើងអាចប្រមូលព័ត៌មានអំពីឧបករណ៍របស់លោកអ្នក ដូចជា លេខសម្គាល់ឧបករណ៍ចល័ត ម៉ូដែល ក្រុមហ៊ុនផលិត ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានកំណែ និងអាសយដ្ឋាន IP។
(៤) ការជូនដំណឹងភ្លាមៗ៖ យើងអាចស្នើសុំការអនុញ្ញាតពីលោកអ្នក ដើម្បីឱ្យយើងអាចផ្ញើការជូនដំណឹងភ្លាមៗ (Push Notifications) ទាក់ទងនឹងគណនីរបស់លោកអ្នក ឬកម្មវិធីរបស់យើង។
(៥) ប្រសិនបើលោកអ្នកមិនចង់ទទួលការទំនាក់ទំនងប្រភេទទាំងនេះទៀតទេ លោកអ្នកអាចបិទមុខងារនេះបានតាមរយៈ ការកំណត់ឧបករណ៍ (Device Settings) របស់លោកអ្នក។
វិធីប្រមូលទិន្នន័យ
យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកពីប្រភពផ្សេងៗ ដូចជា ព័ត៌មានដែលលោកអ្នកផ្តល់ឱ្យយើងដោយផ្ទាល់ ឬដោយប្រយោល រួមទាំងព័ត៌មានដែលប្រមូលបានពីទិន្នន័យនៃការប្រើប្រាស់ទូរសព្ទរបស់លោកអ្នក និងតាមរយៈ ក្រុមការងារបម្រើអតិថិជនរបស់យើង ដោយគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
សូមកត់សម្គាល់ថា ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃ LuyLeun ឬសេវាកម្មរបស់យើងជំនួសឱ្យបុគ្គល ផ្សេងទៀត ដូចជា សមាជិកគ្រួសារ មិត្តភក្តិ ឬនិយោជិត លោកអ្នកត្រូវតែធានាថា លោកអ្នកមានសិទ្ធិស្របច្បាប់ ក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេមកឱ្យយើង។ ការប្រើប្រាស់កម្មវិធី ឬសេវាកម្មក្នុងលក្ខណៈនេះ មានន័យថា លោកអ្នកបានទទួលការអនុញ្ញាតត្រឹមត្រូវពីម្ចាស់ព័ត៌មានផ្ទាល់ខ្លួនរួចហើយ។
លោកអ្នកតំណាង និងធានាថា សមាជិកគ្រួសារ មិត្តភក្តិ ឬនិយោជិតរបស់លោកអ្នក ដែលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវបានផ្តល់ជូនយើង បានយល់ព្រមចំពោះការប្រើប្រាស់ ការដំណើរការ ការរក្សាទុក និងការបង្ហាញទិន្នន័យរបស់ពួកគេ ស្របតាមគោលការណ៍ឯកជនភាពនេះ និងច្បាប់ដែលអាចអនុវត្តបានទាំងអស់។
ប្រសិនបើលោកអ្នកជ្រើសរើសមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយដែលយើងត្រូវការ ឬមិនយល់ព្រមចំពោះការប្រមូល ការដំណើរការ និងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ដូចដែលបានកំណត់ក្នុងគោលការណ៍ឯកជនភាពនេះ នៅពេលណាមួយ ក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មរបស់យើង យើងរក្សាសិទ្ធិក្នុងការបដិសេធសំណើរបស់លោកអ្នក ឬបញ្ឈប់ការផ្តល់សេវាកម្មណាមួយរបស់យើង។
ការប្រើប្រាស់ព័ត៌មានរបស់អ្នក
ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីលោកអ្នក នឹងត្រូវបានប្រើប្រាស់ដើម្បីអនុញ្ញាត ឱ្យយើងផ្តល់សេវាកម្មតាមសំណើ របស់លោកអ្នកបានប្រសើរឡើង។យើងអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងគោលបំណងដូចខាងក្រោម៖
(១) សម្រួលដល់ការប្រើប្រាស់កម្មវិធីទូរសព្ទ LuyLeun របស់លោកអ្នក និង/ឬការចុះឈ្មោះគណនីកម្មវិធីទូរសព្ទ ប្រសិនបើមាន។
(២) ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានលម្អិតទាក់ទងរបស់លោកអ្នក។
(៣) ផ្តល់សេវាកម្មរបស់យើង។
(៤) ដំណើរការប្រតិបត្តិការ និងផ្ញើការជូនដំណឹងអំពីប្រតិបត្តិការរបស់លោកអ្នក។
(៥) ទំនាក់ទំនងជាមួយលោកអ្នក និងធ្វើបច្ចុប្បន្នភាពអំពីសេវាកម្មរបស់យើង។
(៦) ទំនាក់ទំនង និងដំណើរការសំណើរបស់លោកអ្នក។
(៧) អនុវត្តការវាយតម្លៃឥណទានលើពាក្យស្នើសុំរបស់លោកអ្នក។
(៨) ផ្តល់ជូនការស្ទង់មតិ ការផ្សព្វផ្សាយ និងការទំនាក់ទំនងទីផ្សារ។
(៩) កែលម្អមាតិកា និងកម្មវិធីទូរសព្ទ LuyLeun ឱ្យកាន់តែប្រសើរ។
(១០) ធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់យើង។
(១១) ផ្តល់សេវាកម្មផ្ទេរប្រាក់តាមអេឡិចត្រូនិក និងសេវាកម្មពាក់ព័ន្ធ។
(១២) ផ្តល់ឯកសារយោង និងព័ត៌មានដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងសម្របសម្រួលការបញ្ជាក់អត្តសញ្ញាណ និងស្ថានភាពផ្ទាល់ខ្លួនរបស់អតិថិជន។
(១៣) ឆ្លើយតបទៅនឹងសំណួរ មតិយោបល់ ឬកង្វល់ទាក់ទងនឹងសេវាកម្មរបស់យើង។
(១៤) ផ្តល់ការណែនាំ និងជំនួយដល់អតិថិជនទាក់ទងនឹងសេវាកម្ម។
(១៥) ការប្រមូលបំណុលដែលយឺតយ៉ាវ។
(១៦) អនុវត្តសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
(១៧) គោលបំណងស្របច្បាប់ផ្សេងៗទៀត ដែលបានបញ្ជាក់ ឬបានប្រកាសពីមុន ឬអាចកើតឡើងភ្លាមៗបន្ទាប់ពីការប្រមូលព័ត៌មានផ្ទាល់ខ្លួន។
យើងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបីណាមួយសម្រាប់គោលបំណងអាជីវកម្មរបស់ពួកគេ ដូចជាការធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ដោយគ្មានការយល់ព្រម និងការអនុញ្ញាតពីលោកអ្នកឡើយ។
អ្នកផ្តល់សេវាតតិយជនឫ ភាគីទីបី
យើងអាចជួលអ្នកផ្តល់សេវាពិន្ទុឥណទានខាងក្រៅ ឬក្រុមហ៊ុនភាគីទីបី ដើម្បីជួយសម្រួលដល់សេវាកម្មរបស់យើង ដោយអនុវត្តសកម្មភាពពាក់ព័ន្ធនឹងសេវាកម្មផ្សេងៗ ដើម្បីជួយយើងក្នុងការវិភាគសេវាកម្ម ឬសម្រួលដល់ការប្រមូល គណនីដែលយឺតយ៉ាវ។
ភាគីទីបីទាំងនេះអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកបានតែសម្រាប់ការបំពេញភារកិច្ចក្នុងនាមយើងប៉ុណ្ណោះ ហើយមានកាតព្វកិច្ចមិនត្រូវបង្ហាញប្រើប្រាស់ ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណង ផ្សេង ទៀតឡើយ។
ការចែករំលែកព័ត៌មាន
យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបី ដែលរួមមានអង្គភាពដូចខាងក្រោម៖
(១) សាខា ឬសមាជិកនៃ LuyLeun និងក្រុមគ្រួសារសាជីវកម្មទាំងមូលរបស់ LuyLeun រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងផ្ទាល់ និងដោយប្រយោល ដើម្បីជួយក្នុងការផ្តល់សេវាកម្ម ការស្វែងរក និងការពារ សកម្មភាពខុសច្បាប់ដែលអាចកើតមាន ឬការបំពានលើគោលការណ៍របស់យើង និងដើម្បីវិភាគទិន្នន័យការប្រើប្រាស់ កម្មវិធីទូរសព្ទ រួមទាំងគោលបំណងទំនាក់ទំនងទីផ្សារ។
(២) តុលាការ មន្ត្រីរដ្ឋាភិបាល អាជ្ញាធរអនុវត្តច្បាប់ ឬនិយតករផ្សេងៗ ទាក់ទងនឹងដីកា ដីកាតុលាការ នីតិវិធី ឬតម្រូវការផ្នែកច្បាប់ផ្សេងៗក្រោមច្បាប់ ឬបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលយើងត្រូវអនុវត្តតាមច្បាប់ ឬនៅពេលដែលយើងជឿជាក់ដោយការសម្រេចចិត្តរបស់យើងថា ការបង្ហាញព័ត៌មានផ្ទាល់ខ្លួនគឺចាំបាច់ ដើម្បីការពារ គ្រោះថ្នាក់រាងកាយ ការបាត់បង់ហិរញ្ញវត្ថុ រាយការណ៍សកម្មភាពខុសច្បាប់ដែលសង្ស័យ ឬស៊ើបអង្កេតការរំលោភ លើលក្ខខណ្ឌនានា។
(៣) ទីភ្នាក់ងារឥណទាន និងទីភ្នាក់ងារប្រមូលបំណុល ដើម្បីរាយការណ៍ព័ត៌មានគណនី ដូចដែលបានអនុញ្ញាត ដោយច្បាប់។
(៤) សេវាកម្មអតិថិជន សម្រាប់គោលបំណងគាំទ្រ និងបម្រើអតិថិជន។
(៥) ធនាគារ ឬដៃគូហិរញ្ញវត្ថុ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ ឬតាមកិច្ចសន្យាពាណិជ្ជកម្ម។
(៦) នាយកដ្ឋានផ្នែកច្បាប់ ដើម្បីធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល និងដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់យើង អ្នកប្រើប្រាស់ផ្សេងទៀត និងសាធារណៈជន ដូចដែលបានតម្រូវ ឬអនុញ្ញាតដោយច្បាប់។
(៧) អ្នកផ្តល់សេវាកម្ម ដើម្បីគាំទ្រប្រតិបត្តិការអាជីវកម្មរបស់យើង ដូចជា ការការពារការក្លែងបន្លំ ការប្រមូលវិក្កយបត្រ សេវាកម្មអតិថិជន និងសេវាកម្មបច្ចេកវិទ្យា។
សេចក្តីជូនដំណឹងពិសេសសម្រាប់អនីតិជន ឬកុមារ
ការប្រើប្រាស់កម្មវិធីនេះមិនមានបំណងសម្រាប់បុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ ហើយយើងនឹងមិនប្រមូល ប្រើប្រាស់ ឬដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលក្រោមអាយុ ១៨ ឆ្នាំដោយចេតនា ឬអចេតនាឡើយ។
ដូច្នេះ ប្រសិនបើលោកអ្នកមានអាយុក្រោម ១៨ ឆ្នាំ សូមកុំផ្ញើព័ត៌មានផ្ទាល់ខ្លួនមកយើង (ឧទាហរណ៍ ឈ្មោះ អាសយដ្ឋាន ឬអ៊ីមែល)។ ប្រសិនបើលោកអ្នកមានអាយុក្រោម ១៨ ឆ្នាំ ហើយត្រូវការសួរសំណួរ ឬប្រើប្រាស់សេវាកម្មដែលទាមទារការផ្តល់ព័ត៌មានផ្ទាល់ខ្លួន សូមឱ្យឪពុកម្តាយ ឬអាណាព្យាបាលរបស់លោកអ្នកធ្វើជំនួស។
ភាពត្រឹមត្រូវនៃព័ត៌មាន
ប្រសិនបើលោកអ្នកចង់ពិនិត្យឡើងវិញ កែប្រែ ឬលុបព័ត៌មានផ្ទាល់ខ្លួនណាមួយដែលលោកអ្នកបានផ្តល់ជូនយើង សូមទំនាក់ទំនងមកកាន់យើងភ្លាមៗ តាមរយៈព័ត៌មានទំនាក់ទំនងដែលមានបង្ហាញនៅខាងក្រោម។
ការផ្ទុកព័ត៌មាន
យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតែតាមរយៈពេលដែលចាំបាច់ និងពាក់ព័ន្ធសម្រាប់ការ ផ្តល់សេវាកម្មរបស់យើងប៉ុណ្ណោះ។ យើងក៏អាចរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ដើម្បីអនុវត្តតាមតម្រូវការនៃច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន ដើម្បីការពារការក្លែងបន្លំ ដោះស្រាយវិវាទ និងបញ្ហាផ្សេងៗ ឬអនុវត្ត សកម្មភាពផ្សេងទៀតដែលត្រូវបានអនុញ្ញាត ឬតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ។ យោងតាមគោល ការណ៍ទិន្នន័យរបស់យើង យើងនឹងលុប ឬលុបចោលព័ត៌មានផ្ទាល់ខ្លួនដោយសុវត្ថិភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន នៅពេលដែលព័ត៌មាននោះលែងចាំបាច់ និងលែងពាក់ ព័ន្ធនឹងការផ្តល់ សេវាកម្មរបស់យើង ទោះបីជាមានករណីលើកលែងតាមច្បាប់ ឬតាមសំណើជាលាយលក្ខណ៍ អក្សររបស់ អ្នកប្រើប្រាស់ក៏ដោយ។
សុវត្តិភាពនៃព័ត៌មាន
សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក គឺជាអាទិភាពរបស់យើង។ លើកលែងតែមានការ បញ្ជាក់នៅក្នុងគោល ការណ៍ឯកជនភាពនេះ យើងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅឱ្យភាគីទីបី ដោយគ្មាន ការយល់ព្រម ច្បាស់លាស់ពីលោកអ្នកឡើយ។ លើសពីនេះទៅទៀត យើងអនុវត្តវិធានការសមហេតុផលទាំងអស់និងខិតខំអស់ ពីសមត្ថភាព ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនដែលទទួលបាននឹងត្រូវរក្សាទុកជាសម្ងាត់ និងមានសុវត្ថិភាព ទាំងក្នុង បរិស្ថាន អនឡាញ និងអុហ្វឡាញ ( Online and Offline) ។
យើងការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយប្រើវិធានការសុវត្ថិភាពបច្ចេកទេស និងរដ្ឋបាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ ការប្រើប្រាស់មិនត្រឹមត្រូវ ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
យើងអាចអនុវត្ត និងកែលម្អវិធានការសុវត្ថិភាពទាំងនេះជាបន្តបន្ទាប់ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ដូចជាការប្រើប្រាស់ Firewall និងប្រព័ន្ធគ្រប់គ្រងការចូលប្រើទិន្នន័យ (Access Control) ជាដើម។
ការសម្ងាត់របស់អ្នកប្រើប្រាស់
ដើម្បីធានានូវភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបន្ថែមទៀត យើងសូមណែនាំឱ្យរក្សាព័ត៌មានលំអិតអំពីគណនីរបស់ អ្នកជាការសម្ងាត់គ្រប់ពេល។
តំណភ្ជាប់ខាងក្រៅ
កម្មវិធីទូរសព្ទ LuyLeun អាចមានតំណភ្ជាប់ទៅកាន់កម្មវិធីទូរសព្ទ ឬគេហទំព័រផ្សេងៗ ដែលមិនស្ថិតក្រោម ការគ្រប់គ្រងរបស់យើង។
ប្រសិនបើលោកអ្នកចុចលើតំណភ្ជាប់របស់ភាគីទីបី លោកអ្នកនឹងត្រូវបានបញ្ជូនបន្តទៅកាន់គេហទំព័រ ឬសេវាកម្មរបស់ភាគីទីបីនោះ។ យើងសូមណែនាំឱ្យលោកអ្នកពិនិត្យ និងអានគោលការណ៍ឯកជនភាពរបស់គេហទំព័រ ឬសេវាកម្មដែលលោកអ្នកចូលទៅកាន់។
យើងមិនមានការគ្រប់គ្រង និងមិនទទួលខុសត្រូវចំពោះខ្លឹមសារ គោលការណ៍ឯកជនភាព ឬការអនុវត្តន៍របស់គេហទំព័រ ឬសេវាកម្មភាគីទីបីណាមួយឡើយ។
ទំនាក់ទំនងមកកាន់យើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរណាមួយចំពោះគោលការណ៍នៃសិទ្ធឯកជននេះ ឬវិធានការចំពោះទិន្ធន័យ/ព័ត៌មានរបស់លោកអ្នក ឬលោកអ្នកចង់ចូលប្រើប្រាស់ទិន្នន័យ/ព័ត៌មានរបស់លោកអ្នក លោកអ្នកអាចទាក់ទងមកយើងតាមរយៈ៖
ក្រុមហ៊ុនឈ្មោះ៖ ឌីឡៃថ៍ថេក ឯ.ក ( DELIGHTECH CO.,LTD )
ទូរសព្ទ៖ +855 10 269 769 / +855 69 269 769
សារអេឡិចត្រូនិក: info@luyleun.com ឬ
អាសយដ្ឋាន៖ ផ្លូវ ២០៦D មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ
គោលការណ៍នៃសិទ្ធិឯកជននេះ ត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើវិវាទ ភាពចម្រូងចម្រាស ឬការទាមទារណាមួយកើតឡើងទាក់ទងនឹងខចែងនិងលក្ខខណ្ឌទាំងនេះ ភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេនោះ ភាគីអាចបញ្ជូនវិវាទទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។