Generally, in our opinion, because there is a need for help or credit to solve the problem, it adds to the problem for him due to the misuse of credit or falling victim to credit scams....

ជាទូទៅក្នុងការគិតរបស់យើងម្នាក់ ព្រោះតែមានបញ្ហាទើបត្រូវជំនួយឬឥណទានដើម្បីដោះស្រាយបញ្ហា ផ្ទុយទៅវិញវាបែជាបន្ថែមបញ្ហាសម្រាប់គាត់វិញ ដោយសារការប្រើប្រាស់ឥណទានមិនបានត្រឹមត្រូវ ឬប៉ះចំឥណទានបោកប្រាស់....
តើគួរប្រើប្រាស់ឥណទានបែបណាទើបមិនធ្វើអោយមានហានិភ័យដល់ការរស់នៅ...?
ក្នុងសម័យសេដ្ឋកិច្ចសម័យថ្មីនេះ ការប្រើប្រាស់ឥណទានបានក្លាយជាឧបករណ៍សំខាន់មួយសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងបង្កើនឱកាសអភិវឌ្ឍជីវភាព។ ទោះជាយ៉ាងណា ការយល់ច្រឡំ និងការប្រើប្រាស់ឥណទានដោយគ្មានផែនការល្អ អាចនាំឲ្យមានហានិភ័យធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ។ មនុស្សភាគច្រើនមានទស្សនៈថា ឥណទានគឺត្រូវប្រើនៅពេលមានបញ្ហាហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែក្នុងការពិត ប្រសិនបើមិនមានការគ្រប់គ្រងល្អ ឥណទានអាចក្លាយជាបញ្ហាបន្ថែម ដោយសារតែការបង់សងមិនទាន់ពេល ការប្រាក់មិនស្ដង់ដារ ឬការជួបប្រទះនឹងឥណទានបោកប្រាស់ជាដើម..!
ដើម្បីជួយឲ្យអ្នកប្រើប្រាស់ឥណទានឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាព អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានផ្តល់នៅគន្លិះមួយចំនួនខាងក្រោយ៖
១. កំណត់គោលបំណងច្បាស់លាស់មុនពេលខ្ចីប្រាក់៖ គួរប្រើឥណទានសម្រាប់គោលបំណងដែលបង្កើតតម្លៃដូចជា ការវិនិយោគក្នុងអាជីវកម្ម ការអប់រំ ឬការកែលម្អជីវភាព មិនមែនសម្រាប់ចំណាយដែលមិនចាំបាច់នោះទេ សូមព្យាយាមកំណត់ឲ្យច្បាស់ពីតម្រូវការ និងការចង់បាន។
២. វាយតម្លៃសមត្ថភាពសងប្រាក់៖ មុនពេលសម្រេចចិត្តខ្ចី គួរពិនិត្យពីចំណូល និងចំណាយប្រចាំខែ ដើម្បីធានាថាអាចសងប្រាក់បានទៀងទាត់ ដោយមិនប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនិងប្រវត្តិឥណទាន។
៣. ជ្រើសរើសប្រភពឥណទានដែលអាចទុកចិត្តបាន៖ គួរជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដូចជា សេវាឥណទានលុយលឿន របស់ ក្រុមហ៊ុន ឌីឡៃថ៏ថេកជាដើម និងមានភាពច្បាស់លាស់ក្នុងលក្ខខណ្ឌ ដើម្បីជៀសវាងការជួបប្រទះនឹងឥណទានបោកប្រាស់ ។
៤. ស្វែងយល់លក្ខខណ្ឌឥណទានឲ្យបានច្បាស់៖ ត្រូវអាន និងយល់ពីអត្រាការប្រាក់ រយៈពេលសង និងកម្រៃផ្សេងៗ មុនពេលសម្រេចចិត្តប្រើប្រាស់កម្ចី។
៥. កុំខ្ចីលើសសមត្ថភាព៖ ការខ្ចីប្រាក់លើសពីសមត្ថភាពអាចនាំឲ្យមានបំណុលច្រើន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងជីវភារស់នៅទៅថ្ងៃអនាគត។
៦. បង្កើតវិន័យហិរញ្ញវត្ថុ៖ ការសន្សំប្រាក់ និងការគ្រប់គ្រងចំណាយល្អ អាចជួយកាត់បន្ថយការពឹងផ្អែកលើឥណទាន។
សរុបមក ឥណទានមិនមែនជាបញ្ហា ប៉ុន្តែការប្រើប្រាស់ឥណទានដោយគ្មានការយល់ដឹង និងគ្មានផែនការល្អ គឺជាមូលហេតុសំខាន់នៃហានិភ័យ។ ដូច្នេះ ការយល់ដឹង និងការសម្រេចចិត្តយ៉ាងច្បាស់លាស់ គឺជាគន្លឹះសម្រាប់ការប្រើប្រាស់ឥណទានឲ្យមានសុវត្ថិភាព។